Burien


Hello Burien!

សួស្តី Burien!

Recology CleanScapes នឹងផ្តល់សេវាកម្មប្រមូលសម្រាម សំណល់អាចកែច្នៃបាន និងសំណល់ម្ហូបអាហារ និងសំណល់ក្នុងទីធ្លា សម្រាប់គ្រួសារ អាជីវកម្ម និងស្ថាប័នផ្សេងៗទៀត នៅក្នុងសហគមន៍ Burien ដោយចាប់ផ្តើមនៅថ្ងៃទី 1 ខែមិថុនា ឆ្នាំ2014។ Recology CleanScapes បាននិងកំពុងបម្រើសហគមន៍នានា នៅភាគពាយព្យ តាំងពីឆ្នាំ 1997 ហើយយើងខ្ញុំមានអារម្មណ៍រំភើបដែលបានក្លាយជាផ្នែកមួយនៃការបម្រើសេវាកម្មលោកអ្នក។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសេវាកម្មថ្មីៗរបស់លោកអ្នក នឹងត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ ក្នុងខែមេសា។ ស្របពេលជាមួយគ្នានេះ ប្រសិនបើលោកអ្នកមានសំណួរ សូមទំនាក់ទំនងយើងខ្ញុំ តាមរយ:លេខទូរស័ព្ទ 206.767.3322 ឬតាមអ៊ីម៉េល burien@recology.com

មុនដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ2014 ប្រសិនបើលោកអ្នកមានសំណួរទាក់ទងនឹងវិក្កយបត្រ ឬក៏សំណើរសុំសេវាកម្មតាមទូរស័ព្ទ សូមទំនាក់ ទំនងផ្នែកគ្រប់គ្រងសំណល់ តាមរយ:លេខទូរស័ព្ទ 800.592.9995។ ផ្ទូយទៅវិញ ប្រសិនបើលោកអ្នកចង់. ផ្លាស់ប្តូរទំហំធុង ឬក៏កម្រិតសេវាកម្មសម្រាប់ពាណិជ្ជកម្មរបស់លោកអ្នក ក្រោយថ្ងៃទី 18 ខែឧសភា សូមហៅទូរស័ព្ទមកកាន់ Recology CleanScapes តាមរយ:លេខទូរស័ព្ទ 206.767.3322។ លិខិតសំណើសុំផ្លាស់ប្តូរកម្រិតសេវាកម្ម នឹងត្រូវបានបំពេញក្រោយថ្ងៃទី 2 ខែមិថុនា។

Read more...


Information on Collection Day Changes

ព័ត៌មានទាក់ទងនឹងការផ្លាស់ប្តូរថ្ងៃប្រមូលសម្រាម និងសំណល់

នៅថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2014 ថ្ងៃប្រមូលសម្រាមនឹងត្រូវបានផ្លាស់ប្តូរសម្រាប់គ្រួសារជាច្រើនដែលស្ថិតក្នុងតំបន់ពណ៌ក្រហមខាងក្រោម។ សូមចុចលើតំបន់រស់នៅរបស់លោកអ្នក ដើម្បីពិនិត្យមើលថ្ងៃប្រមូលថ្មីរបស់លោកអ្នក។ ពង្រីកទីតាំងនោះដើម្បីឲ្យឃើញអាសយដ្ឋានរបស់លោកអ្នក ប្រសិនបើលោកអ្នកមិនអាចប្រាប់ភ្លាមៗថា តើទីតាំងដែលលោកអ្នករស់នៅនៅកន្លែងណា។

Read more...


Recology CleanScapes Highline Store

ហាងលក់ទំនិញ Recology CleanScapes Highline

ហាង Recology CleanScapes Store ផ្តល់ជូននូវផលិតផលដែលជំរុញឲ្យមានការកាត់បន្ថយសំណល់ ដោយដាក់ជំនួសនូវវត្ថុដែលគេបោះចោលដោយយកមកប្រើម្តងទៀត លើកកម្ពស់ផលិតផលដែលត្រូវបានកែច្នៃថ្មី និងផលិតផលដែលអាចកែច្នៃថ្មីបាន គាំទ្រការប្រើប្រាស់បន្តទៀត តាមរយ:ទំនិញដែលមានលក្ខណៈពិសេស និងត្រូវបានកែច្នៃថ្មី។

Read more...

ពង្រីកទំហំឲ្យកាន់តែធំ បង្រួមទំហំឲ្យកាន់តែតូច

ព័ត៌មានថី្មៗស្តីអំពីសេវា

សេវាកម្មទាំងអស់គឺស្ថិតតាមកាលបរិច្ឆេទកំណត់។

English | español | Việt | Soomaali | ភាសាខ្មែរ

សេវាអតិថិជនរបស់ទីក្រុង Burien
206.767.3322

ម៉ោងផ្តល់ការបម្រើសេវា
Daily 8am-5pm

បង់ថ្លៃតាមទូរស័ព្ទ 206.521.5107

ទម្រង់បែបបទស្នើសុំសេវាកម្មដែលត្រូវបានផ្

ការសាកសួរព័ត៌មានតាមអ៊ីមែល
burien@recology.com